លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត បើកកិច្ចប្រជុំត្រួតពិនិត្យការងារពង្រឹងបក្ស !
ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហេង វុទ្ធី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុញជួយឃុំអារក្សត្នោត បានបើកកិច្ចប្រជុំ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។
*សមាសភាពចូលរួមមាន ÷
-លោកអនុប្រធានក្រុមការងារចុះឃុំអារក្សត្នោត
-លោកប្រធានគណបក្សឃុំអារក្សត្នោត
-លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំទាំងអស់
-លោកប្រធាន អនុប្រធាន សាខាបក្សភូមិទាំង04
*អំពីរបៀបវារះ
១-ត្រួតពិនិត្យការងារប្រចាំខែតុលា និងទិសដៅអនុវត្ត ខែវិច្ឆិកា ឆ្នាំ២០២២
២-ត្រួតពិនិត្យការងារចុះបញ្ជីឈ្មោះបោះឆ្នោត
៣-ជំរុញការងារកសាង សមាជិបក្សថ្មី
៤-ធ្វើបច្ចុប្បន្នភាពសមាជិកបក្ស
៦-ពិនិត្យការចែកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត
៧-ពិនិត្យបញ្ហាអត្តសញ្ញាណប័ណ្ណរបស់សមាជិកបក្សផុតសុពលភាព
ក្នុងនោះដែរ លោកប្រធានក្រុមការងារ បានផ្តល់នូវថវិការផ្ទាល់ខ្លួនជូនក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានសាខាបក្សភូមិ សរុប ចំនួន១៥នាក់ ដោយក្នុងម្នាក់ចំនួន៥០,០០០រៀល សរុបថវិការចំណាយអស់ចំនួន៧៥០,០០០រៀល ៕
No comments:
Post a Comment