លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ដឹងនំាកងកម្លាំងនគរបាលចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេ ដែលស្ថិតភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ដឹងនំាកងកម្លាំងនគរបាលចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេ ដែលស្ថិតភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ


លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ដឹងនំាកងកម្លាំងនគរបាលចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេ ដែលស្ថិតភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នគរបាលខេត្តត្បូងឃ្មុំជួយរុរើផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាក់ច្រាំងទន្លេមេគង្គ ស្ថិតនៅភូមិទួលគរ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ 

ដោយមានការយកចិត្តទុកដាក់ និងបានចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ  កងកម្លាំងនគរបាលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការ និងសហការី ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេ ដែលស្ថិតភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ  ។ ដោយច្រាំងទន្លេឃ្លាតពីផ្ទះប្រជាពលរដ្ឋប្រវែងប្រមាណ០៦ម៉ែត្រ ហើយមានផ្ទះរងផលប៉ះពាល់ចំនួនបីខ្នងផ្ទះ មានដូចខាងក្រោម:

 ១.ផ្ទះមានទំហំ៦ម×៨ម អំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី 

 ២.ផ្ទះមានទំហំ ៦ម×៧មធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី 

៣.ផ្ទះមានទំហំ ៧ម× ៩ម សង់អំពីឈើប្រក់ក្បឿង ជញ្ជាំងឈើ 

ដោយក្នុងថ្ងៃនេះកងកម្លាំងមានចំនួន៤០នាក់ ក្នុងនោះមានកងកម្លាំងប្រចាំបញ្ជានគរបាលខេត្ត កម្លាំងអន្តរាគមន៍ កម្លាំងអធិការស្រុកត្បូងឃ្មុំ រួមនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ បានជួយរុះរើផ្ទះបងប្អូនប្រជាពលរដ្ឋបានចំនួនមួយខ្នងផ្ទះ នៅសល់ចំនួនពីរខ្នងផ្ទះទៀត កងកម្លាំងនគរបាលនឹងបន្តរុះរើទៅថ្ងៃបន្តបន្ទាប់ទៀត ។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages