(ក្រុងបាវិត)នៅព្រឹកថ្ងៃចន្ទទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលក្រុងបាវិត បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ និងលើកទិសដៅបន្ត របស់រដ្ឋបាលក្រុងបាវិត។កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក លឹម សៀងហេង អភិបាល នៃគណ:អភិបាលក្រុងបាវិត និងបានការចូលរួមពីលោក លោកស្រី អភិបាលរងក្រុង លោកនាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំង៣ លោកប្រធានការិយាល័យចំណុះរដ្ឋបាលក្រុង និងលោកចៅសង្កាត់ទាំង៥ ក្នុងក្រុង។
របៀបវារៈកិច្ចប្រជុំមាន÷
១.អានដីកាស្ដីពីការតែងតាំងនាយករងរដ្ឋ
បាល ក្រុងចំនួន០២រូប ដីកាតែងតាំងអនុប្រធានការិយាល័យ និងអង្គភាពចំនួន០៣រូប និងដីការស្តីពីការផ្ទេរមន្ត្រីចំនួន០១រូប។
២.ពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ និងលើកទិសដៅបន្ត របស់រដ្ឋបាលក្រុងបាវិត។
No comments:
Post a Comment