ពិតជាថ្លើមធំមែន ល្បែងប្រជល់មាន់ដ៍ធំ ដំណើរការបើកភ្នាល់លេងយ៉ាងរំភើយ ដែលជ្រកក្រោមស្លាក Casino VIMARN 168 អោយពលរដ្ឋខ្មែរចូលលេងយ៉ាងច្រើនបែរជាអាជ្ញាធរខេត្ត កំពតអត់ហ៊ានធ្វើការបង្រ្កាប!!
(ខេត្តកំពត) ÷ ថ្ងៃទី ០៤ ខែ តុលា ធ្ឆ្នាំ ២០២២ មានទីតាំងប្រជល់មាន់និងអាប៉ោងកំពុងដំណើរការបើកភ្នាល់លេងមួយកន្លែងដែលជ្រកក្រោមស្លាក casino VIMARN 168 ស្ថិតនៅក្បែរច្រកព្រំដែនព្រែកចាកក្នុងឃុំ កំពង់ត្រាចស្រុកកំពង់ត្រាច ខេត្តកំពត ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ឫមួយម្ចាស់បើកបទល្មើសមួយកន្លែងនេះបានផ្តល់លាភសក្ការៈប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋតាមមូលដ្ឋានអស់ហើយទេដឹង បានជាមិនហ៊ានធ្វើការបង្រ្កាប បើកឱ្យប្រជាពលរដ្ឋខ្មែរចូលលេងដោយរលូនយ៉ាងនេះ។តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា មានទីតាំងបើកលេងល្បែងប្រជល់មាន់និង បៀ បើកភ្នាល់លេងនៅក្នុង casino VIMARN 168 គឺភាគច្រើនសុទ្ធតែជាភ្ញៀវខ្មែរចូលលេង ផ្ទុយពីច្បាប់អនុញ្ញាតឲ្យបើក Casino បងប្អូនពលរដ្ឋបានកាំគ្នាលើកឡើងថាល្បែងសុីសងគ្រប់ប្រភេទបានបិទអស់ហើយ។ចុះហេតុអ្វីបានជា ល្បែងស៊ីសង ប្រជល់មាន់មួយនេះបើកភ្នាល់លេងយ៉ាងរំភើយដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានណាឡើយ។និងមិនខ្លាចបទបញ្ជារបស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ដែលទើបតែចេញបទបញ្ជាឲ្យបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស។
បងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរមកដល់ ឯកឧត្តម ម៉ៅ ធនិនអភិបាល នៃគណអភិបាលខេត្តកំពត និង លោក ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត និងពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសងដែលសម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតថ្មី ដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន! តើលោកដឹងឬក៏លោកមិនដឹង ឬក៏មន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនលោកឲ្យដឹង។
ដូច្នេះប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម សុខ ផល មេត្តា ចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែងប្រជល់មាន់និងនិងល្បែងជាច្រើនប្រភេទទៀតដែលបើកភ្នាល់លេងរៀងរាល់ថ្ងៃដែលស្ថិតនៅភូមិ ឃុំ ខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបឲ្យខានតែបាន ព្រោះអាជ្ញាធរមូលដ្ឋានមិនហ៊ានធ្វើការបង្រ្កាបទេ។ហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តបង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ។អង្គភាពសារព័ត៌មានយើងខ្ញុំចុះផ្សាយរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ
No comments:
Post a Comment