លោកហេង វុទ្ធី បានយកអំណោយ របស់ឯកឧត្តម ហ៊ុន ម៉ានិត ចែកជូនប្រជាពលរដ្ឋក្រីក្រ នៅឃុំអារក្សត្នោត
កំពង់ចាម៖ នៅថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២២ លោក ហេង វុទ្ធី អនុប្រធានថ្នាក់កណ្ដាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងសហការី បានយកអំណោយ របស់ឯឧត្តមហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ចែកជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ នៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សូមជម្រាបថា សមាជិកគណបក្ស ដែលជួបការលំបាក ចំនួន ២២គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ១បេ (២០គីឡូក្រាម) ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ៣ដប ប្រេងឆា ១ដប ត្រីខ៤កំប៉ុង និងថវិកា ចំនួន ២០,០០០រៀល ។ ដោយឡែកក្រុមការងារចុះភូមិអារក្សត្នោតបានបន្ថែមថវិកាផ្ទាល់ខ្លួនក្នុងមួយគ្រួសារចំនួន ៣០,០០០រៀល និងទឹកបរិសុទ្ធវីតាល់មួយកេះ សម្រាប់ ០៦គ្រួសារ ក្នុងភូមិអារក្សត្នោត ។សរុបជាថវិកា ចំនួន ២,៣៨០,០០០រៀល ។
នៅក្នុងឱកាសនោះផងដែល ក្នុងនាម លោក ហេង វុទ្ធី ប្រធានក្រុមការងារ បានឧបត្ថម្ភវិហារឥស្លាម អង្ក២បេ (១០០គ.ក) =(២៤០,០០០រៀល) ថវិកា១០០,០០០រៀល និងឧបត្ថម្ភ សមាជិកបក្សភូមិ ចំនួន១០០,០០០រៀល ។សរុប ៤៤០,០០០រៀល ។ដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តមប្រធាន មេត្តាទទួលជ្រាប ដ៏ខ្ពង់ខ្ពស់ ។
No comments:
Post a Comment