តំណាងជនជាតិកូរ៉េ ជូនដំណឹង លោក ពេស សារ៉ាត់ ស្តីពីការប្រកាសឈប់ប្រគល់សិទ្ធិ និងទាមទារឱ្យចូលខ្លួនមកដោះស្រាយ ករណីលួចលក់ដីនៅឃុំស្វាយជ្រុំ និងបញ្ហាផ្សេងៗ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

តំណាងជនជាតិកូរ៉េ ជូនដំណឹង លោក ពេស សារ៉ាត់ ស្តីពីការប្រកាសឈប់ប្រគល់សិទ្ធិ និងទាមទារឱ្យចូលខ្លួនមកដោះស្រាយ ករណីលួចលក់ដីនៅឃុំស្វាយជ្រុំ និងបញ្ហាផ្សេងៗ


តំណាងជនជាតិកូរ៉េ ជូនដំណឹង លោក ពេស សារ៉ាត់ ស្តីពីការប្រកាសឈប់ប្រគល់សិទ្ធិ និងទាមទារឱ្យចូលខ្លួនមកដោះស្រាយ ករណីលួចលក់ដីនៅឃុំស្វាយជ្រុំ និងបញ្ហាផ្សេងៗ


ខេត្តកណ្តាល៖ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ឈ្មោះ សុខ ស្រីទូច អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ភ្នំពេញ ជាតំណាងស្របច្បាប់របស់ លោក YANG GIDEUG ជនជាតិកូរ៉េ បានចេញលិខិតជូនដំណឹងមួយច្បាប់ ដែលមាន លោកស្រីមេធាវី តាំង ស៊ីនហុង បានប្រថាប់ត្រាដឹងលឺទៀតផង ដែលមានខ្លឹមសារថា៖

សូមជូនដំណឹងទៅ ឈ្មោះ ពេស សារ៉ាត់ ភេទប្រុស អាយុ៣៦ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ១៨០២៨៣៧៩៤ មានស្រុកកំណើតនៅភូមិរកា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដែលកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០០៨ លោក YANG GIDEUG បានធ្វើលិខិត១ច្បាប់ជួលលោកក្នុងតម្លៃ     $៥០០ ដើម្បីឈរឈ្មោះទិញដីជំនួសគាត់ ចំនួន០២កន្លែង ស្ថិតក្នុងឃុំពុកឬស្សីនិងឃុំស្វាយជ្រំ  ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និង១កន្លែងទៀតនៅខេត្តកំពត។

ដោយសារលោកគ្មានភាពស្មោះត្រង់ និងលោភលន់ចង់បានដីរបស់គាត់មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបានឃុបឃិតគ្នាលួចលក់ដីរបស់គាត់អស់១កន្លែងស្ថិតនៅឃុំស្វាយជ្រុំ កាលពីអំឡុងខែសីហា ឆ្នាំ២០១៨ ទើបគាត់(YANG GIDEUG) អស់ទំនុកចិត្តនិងសម្រេចចិត្តឈប់ប្រគល់សិទ្ធិឱ្យ លោក ពេស សារ៉ាត់ បន្តធ្វើជាតំណាងរបស់គាត់ទៀត ចាប់ពីពេលនោះមក។ បន្ទាប់ពីដឹងថា លោកជាចោរលួចលក់ដីរបស់គាត់ គាត់បានខិតខំទាក់ទងស្វែងរកលោក និងក្រោយមកបានប្រគល់សិទ្ធិឱ្យនាងខ្ញុំធ្វើជាតំណាងស្របច្បាប់របស់គាត់បន្តស្វែងរកលោកគ្រប់មធ្យោបាយ ដើម្បីជួបជជែកដោះស្រាយគ្នា ប៉ុន្តែលោកបានគេចវេសរហូត ទើបនាងខ្ញុំសម្រេចចិត្តប្តឹងលោកទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

ដូច្នេះសូម លោក ពេស សារ៉ាត់ ចូលខ្លួនមកដោះស្រាយជាមួយនាងខ្ញុំ ចំពោះករណីដែលលោកបានឆបោកអ្នកដ៏ទៃយកដីរបស់គាត់ទៅលក់ ទាំងដែលលោកដឹងច្បាស់ថាលោកគ្មានសិទ្ធិលក់ និងឯកសារច្បាប់ដើមដីនោះតម្កល់ទុកនៅខ្ញុំនៅឡើយ ព្រមទាំងបញ្ហាផ្សេងៗទៀត។

ក្នុងករណីលោក ពេស សារ៉ាត់ មិនបានចូលខ្លួនមកដោះស្រាយត្រឹម ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះទេ នាងខ្ញុំនឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន។

សូមអានខ្លឹមសារនៃលិខិតជូនដំណឹងទាំងស្រុងដូចខាងក្រោម៖

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages