មហាជនសំណូមពរដល់ ឯកឧត្តមនេត សាវឿន ពិសេស សម្តេចក្រឡាហោមសខេង សូមមានវិធានការផ្លូវច្បាប់ ចំពោះកាស៊ីណូ (ថបដាយអឹមុិនកាសុីណូ)ដែលមហាជនបានលើកឡើងថា?បានបើកដៃឧ្យប្រជាពលរដ្ឋខ្មែរផ្តុំក្បាលគ្នាចូលទៅលេង ខណះពេលដែលអាជ្ញាធរនិងសត្ថកិច្ចខេត្តតាកែវ បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌ តាមបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន
តាកែវ៖ កាស៊ីណូមានស្លាកយីហោ(ថបដាយអឹមុិនកាសុីណូ)នៅច្រកទ្វារអន្តរជាតិព្រំដែនភ្នំដិន ស្ថិតនៅក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានមហាជន បង្ហើបឧ្យដឹងថា កំពុងតែបើកដៃឧ្យប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី នៅក្នុងប្រទេសកម្ពុជា ពពាក់ពពូនផ្តុំក្បាលគ្នាចូលទៅលេងល្បែងស៊ីសងប្រភេទមាន់ជល់ និងល្បែងស៊ីសង ជាច្រើនប្រភេទទៀត ដោយផ្ទុយពីច្បាប់ ដែលចេញដោយ អគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា យ៉ាងពេញបន្ទុក។
មហានជនបានលើកឡើងទៀតថា?ខណះពេលដែលប្រជាពលរដ្ឋខ្មែរ បានពពាក់ពពូនផ្តុំក្បាលគ្នាចូលទៅលេងល្បែងស៊ីសងប្រភេទមាន់ជល់ និងល្បែងស៊ីសង ជាច្រើនប្រភេទទៀត នៅក្នុងកាស៊ីណូ (ថបដាយអឹមុិនកាសុីណូ) អាជ្ញាធរនិងសមត្ថកិច្ចខេត្តតាកែវ ដែលដឹកនាំលោកឈាង ផាន់ណារ៉ា ជាស្នងការខេត្តតាកែវ ពិសេស លោកអ៊ូច ភាព ជាចៅហ្វាយខេត្តតាកែវ បានរក្សាភាពស្ងៀមស្ងាត់ ទំនងអាចត្រូវដង ត្រូវផ្លែរ ជាមួយនិងម្ចាស់កាស៊ីណូ (ថបដាយអឹមុិនកាសុីណូ) ដោយផ្ទើននិងបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែនទៀតផង។
សូមរំលឹកថា?កាលពីពេលកន្លងទៅថ្មីៗនេះសម្តេចតេជោហ៊ុនសែន បានចេញបទបញ្ជាដាច់ណាត់មួយ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ ដោយតម្រូវ ឲ្យអភិបាលរាជធានីខេត្ត ទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់ឧ្យខាងតែបាន។សម្តេចតេជោថែមទាំងព្រមានដកតំណែង ចំពោះអាជ្ញាធរនិងសមត្ថកិច្ចណា ដែលធ្វើមិនដឹង មិនឃើញចំពោះបនល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
សូមជម្រាបថា កាស៊ីណូ(ថបដាយអឹមុិនកាសុីណូ) មានអាជ្ញាបណ្ណកាស៊ីណូត្រឹមត្រូវ ចេញដោយ អគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប៉ុន្តែម្ចាស់កាស៊ីណូ(ថបដាយអឹមុិនកាសុីណូ) ត្រូវបានមហាជនបង្ហើបមកថា? បានបើកដៃឧ្យប្រជាពលរដ្ឋខ្មែរ មកពីគ្រប់ទិសទី នៅក្នុងប្រទេសកម្ពុជា ពពាក់ពពូនផ្តុំក្បាលគ្នាចូលទៅលេងល្បែងស៊ីសងប្រភេទមាន់ជល់ និងល្បែងស៊ីសងគ្រប់ប្រភេទ យ៉ាងអនាធិបតេយ្យ ។
ទាក់ទងនិងករណីល្បែងស៊ីសងនៅក្នុងកាស៊ីណូ(ថបដាយអឹមុិនកាសុីណូ)
មហាជនបានសំណូមពរដល់ ឯកឧត្តមនេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិសេសសម្តេចក្រឡាហោមសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមានវិធានការណ៌ផ្លូវច្បាប់ ចំពោះម្ចាស់កាស៊ីណូ(ថបដាយអឹមុិនកាសុីណូ)
ដែលមហាជនបានលើកឡើងថា បានបើកដៃឧ្យប្រជាពលរដ្ឋខ្មែរចូលទៅលេង ដោយមិនអនុវត្តន៌តាមគោលការណ៌ ច្បាប់ដែលចេញ
ដោយអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ពិសេសផ្គើននិងបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។
No comments:
Post a Comment