កំពង់ចាម ថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹង ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២២ លោក ហេង វុទ្ធី អនុប្រធានថ្នាក់កណ្ដាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងសហការី បានយកអំណោយ ឯ.ឧ ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ចែកជូនគ្រួសារក្រីក្រឃុំអារក្សត្នោត ជាសមាជិកគណបក្ស ជួបការលំបាក ចំនួន ៣៦គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ១បេ (២០គីឡូក្រាម) ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ៣ដប ប្រេងឆា ១ដប ត្រីខ៤កំប៉ុង និងថវិកា ចំនួន ២០,០០០រៀល ។
ដោយឡែកក្រុមការងារចុះភូមិអារក្សត្នោតបានបន្ថែមថវិកាផ្ទាល់ខ្លួនក្នុងមួយគ្រួសារចំនួន ៣០,០០០រៀល និងទឹកបរិសុទ្ធវីតាល់មួយកេះ សម្រាប់៥គ្រួសារក្នុងភូមិអារក្សត្នោត។
No comments:
Post a Comment