លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែសីហា និងត្រួតពិនិត្យការងារជំនាញនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេសនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែសីហា និងត្រួតពិនិត្យការងារជំនាញនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេសនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់


លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែសីហា និងត្រួតពិនិត្យការងារជំនាញនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេសនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។

ស្ទឹងត្រង់: នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង៣០នាទី នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែសីហា និងត្រួតពិនិត្យការងារជំនាញនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស។

កិច្ចប្រជុំនេះ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ។

សមាសភាពចូលរួម:

១-លោក នាយ-នាយរងការិយាល័យ ជាក្រុមការងារ ក្នុងផែននគរបាលព្រហ្មទណ្ឌ

២-លោក អធិការនគរបាលស្រុកស្ទឹងត្រង់

៣លោក-លោកស្រី អធិការរង

៤-លោកនាយផ្នែក

៥-លោកនាយរងផ្នែក រហូតដល់មន្ត្រីផែននគរបាលយុត្តិធម៌

៦-លោក នាយ-នាយរងប៉ុស្តិ៍ទាំង ១២ សរុបរួម: ៤៥ នាក់ ស្រី ០១នាក់។    

*ខ្លឹមសារ*

ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ក៏បានដាក់ទិសដៅ÷

ពង្រឹងអំពីការងារជំនាញព្រហ្មទណ្ឌ, គ្រឿងញៀន និងសណ្តាប់ធ្នាប់សាធារណៈ

ពង្រឹងការងារអត្តសញ្ញាណកម្ម ការផ្ដល់ជូន ក៏ដូចជាការរកដំណោះស្រាយ បញ្ហាអត្តសញ្ញាណប័ណ្ណ បាត់ ខូច ឬស្ទួនក្រខ្ចៅដៃ។ល។

ជម្រុញការងារគ្រប់គ្រង និងបង្ក្រាបក្រុមក្មេងទំនើង ស្រង់បញ្ជីគ្រប់គ្រងឲ្យបានត្រឹមត្រូវ

ជម្រុញការងារគ្រប់គ្រង មុខសញ្ញាគ្រឿងញៀន ឈានដល់ការបង្ក្រាបឲ្យមានប្រសិទ្ធភាព។

ណែនាំដល់លោកនាយប៉ុស្ដិ៍ធ្វើការស្រាជ្រាវ ការរកែឆ្នៃអាវុធគ្រប់ប្រភេទរបស់ប្រជាពលរដ្ឋ ដកហូត និងធ្វើការអប់រំ។

ពង្រឹងវិន័យ ០០៦ បបជ

ពង្រឹងសាមគ្គីភាពផ្ទៃក្នុង។

កិច្ចប្រជុំបានដំណើរការដោយល្អប្រសើរ ស្ថិតក្នុងភាពស្និទ្ធស្នាល និងប្រកបដោយសាមគ្គីភាព កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១៦ និង ៣០នាទី។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages