ភ្នំពេញ៖ ប្រភពបានលើកឡើងថា បច្ចុប្បន្ននេះ ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ជ្រកក្នុងហាងកាហ្វេរ មួយកន្លែងស្ថិតនៅក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បាននិងកំពុងតែធ្វើសកម្មភាព បើកដំណើរការយ៉ាងរលូនដោយមិនមានការចំណាត់ការបន្តិចសោះឡើយ? ដោយប្រភពខាងលើ មានការសង្ស័យថា ទីតាំងល្បែងស៊ីសងខាងលើនេះ ទំនងអាចជាឆ្នាំងបាយរបស់លោកកលៀក ចាន់រាបសា អធិការអធិការខណ្ឌជ្រោយចង្វាផងក៌មិនដឹង។
ប្រភពខាងលើ បានលើកឡើងទៀតថា?ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ បានបើកលេង តាំងពីព្រឹករហូតដល់យប់អាធ្រាត្រ ដោយក្រុមអ្នកញៀនល្បែង បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវ អឺងកងផ្អើលអស់អ្នកភូមិ ដោយមិនមានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងមានការព្រួយបារម្ភជាខ្លាំង ខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ភ្នាល់លុយគ្នាសុីសាច់ហូតឈាម ជារៀងរាល់ថ្ងៃបែរជាសមត្ថកិច្ច នៅក្នុងមូលដ្ឋានខាងលើមិនអើពើទៅវិញ។
ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បានរាយរណ៌ជូនសមត្ថកិច្ចខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ?ទំនងទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញខាងលើនេះ អាចជាឆ្នាំងបាយរបស់លោកលៀក ចាន់រាបសាខណ្ឌជ្រោយចង្វាផងក៌មិនដឹង។ សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។
មហាជនបានសំណូមពរដល់លោក ស ថេតស្នងការក្រុងភ្នំពេញ និងលោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
No comments:
Post a Comment