ពិតជាមិនគួឲ្យជឿសោះថាស្តាយបោករបស់ជនខឹលខូចមានមានគ្រប់បែបយ៉ាងនាពេលបច្ចុប្បន្ន
យោងតាមគណនីហ្វេសប៊ុករបស់បុរសម្នាក់បានសរសេររៀប រាប់អំពីការរងទុក្ខដោយសារតែជនខិលខូចមួយចំនួនបានយករូបភាពរបស់ខ្លួនទៅបង្កើតគណនីហ្វេសប៊ុកផ្សេងជា ច្រើនដើម្បីឆបោកប្រាក់នៅលើបណ្តាញសង្គម !!នៅក្នុងនោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Bong sal ថាបានសរសេររៀ បរាប់ថា :( បងប្អូនសូមប្រយ័ត្នទាំងអស់គ្នាវាកំពុងតែយករូបខ្ញុំនិងVideoឆាតទៅឆបោកគេអោយគេផ្ញើលុយអោយវាហើយ ចឹងសូមប្អូនប្រុងប្រយ័ត្នផង បើបងប្អូនណាផ្ញើលុយរីក៏ចាញ់បោករឿងអីផ្សេងទៀតខ្ញុំមិនទទួលខុសត្រូវទេ ជួយShareម្នាក់មួយផងបងប្អូន)
នេះបើយោងតាមការបញ្ជាក់បញ្ជាក់ពីម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Bong sal បានបានឲ្យដឹងថា : កន្លងមកនេះមានជនខិលខូចមួយចំនួនបានយករូបថតរបស់លោកចេញពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកទៅបង្កើតគណនេយ្យក្លែងក្លាយជាច្រើនទៀត ដើម្បីឆរបោកប្រាក់ ឬ ប្រព្រឹត្តបទល្មើសផ្សេងៗជាច្រើន ទៀតផង ហើយ រឿងនេះក៏ត្រូវបានសមីខ្លួនធ្វើការជូនដំណឹងតាមគណនីហ្វេសប៊ុកពិតផ្ទាល់ខ្លួនជាច្រើលើកច្រើនច្រើនសារ ហើយថែមទាំងបានដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាទៀតផង កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ រួចហើយដែរ មិនតែប៉ុណ្ណោះថែមទាំងការិយាល័យមេធាវីចេញលិខិតជូនដំណឹងជាសាធារណៈផង!! ក្នុងនោះសមីខ្លួនបានបញ្ជាក់បន្ថែមទៀតថា នាពេលថ្មីៗនេះមានគណនីហ្វេសប៊ុកក្លែងក្លាយជាច្រើនទៀតត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីឆបោកប្រាក់និងប្រព្រឹត្តបទល្មើសផ្សេងៗទៀតដែលសមីខ្លួនទើបនិងទទួលបាន ហើយវាជាបញ្ហាប្រឈមយ៉ាងខ្នាំងពេលបច្ចុប្បន្នសំរាប់លោក។
អាស្រ័យដូចបានជម្រាបជូនសាធារណខាងលើម្ចាស់សមីខ្លួន មានគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួនពិតចំនួន 2 ប៉ុណ្ណោះដោយមានឈ្មោះ បង សាល ជា អក្សរខ្មែរមួយ និង Bong sal ជាអក្សរអង់គ្លេសមួយទៀតតែប៉ុន្ននោះហើយប្រសិនបើមានគណនេយ្យហ្វេសប៊ុកណាផ្សេងបង្កើតឡើងហើយយកទៅខ្ចីលុយឬឆបោកនៅក្នុងបទល្មើសអ្វីផ្សេងៗនោះសមីខ្លួនមិនទទួលខុសត្រូវឡើយ...
No comments:
Post a Comment