មុខសញ្ញាឆក់ទូរស័ព្ទដៃ ៣ នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាប់ឃាត់ខ្លួន
(បាត់ដំបង )ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានការសម្របសម្រួលទៅលេីនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ២២:៣០នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯកឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណី អំពើ លួចមានស្ថានទម្ងន់ទោស ( ឆក់យកទូរស័ព្ទដៃ ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន ០៣ នាក់ មកកាន់ស្នងការដ្ឋាន ។
១.ឈ្មោះ ឡេង ហេង ភេទប្រុស អាយុ ១៩ឆ្នាំ
២.ឈ្មោះ លី ស៊ីថា ភេទប្រុស អាយុ ២១ឆ្នាំ
៣.ឈ្មោះ លួម ចាន់ថា ភេទប្រុស អាយុ ២០ឆ្នាំ
ជនសង្ស័យទាំង ០៣ នាក់ មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ប្រហែល ២១:១០នាទី នៅចំណុចក្រុមទី០១ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលេី បានធ្វេីសកម្មភាព ឆក់យកទូរស័ព្ទដៃ ដែលជារបស់ជនរងគ្រោះឈ្មោះ សោ ថាវន្ត ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិស្តីស្ទឹង ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖
ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៧ ស្លាកលេខ បាត់ដំបង 1AE7425 ( ជាម៉ូតូធ្វើសកម្មភាពទូរស័ព្ទដៃ ០១គ្រឿង ម៉ាកOppo F9 ពណ៌ខៀវ (ជារបស់ជនរងគ្រោះ)
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់។
No comments:
Post a Comment