ពិតជាខ្លាំងម៉ែន!!!ទីតាំងល្បែងស៊ីសង មាន់ជល់អនឡាញ មួយកន្លែង ស៊ីសងប្រាក់រាប់លាន បើកលេងយ៉ាងរលូន សង្ស័យជាឆ្នំាងបាយលោក ជឺម សុីថាអធិការដ្ឋាននគរបាលខណ្ឌដង្កោ
(ភ្នំពេញ)÷នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០២២នេះមានបងប្អូនប្រជាពលរដ្ឋបានផ្តល់ព័ត៌មានថា មានទីតាំងមាន់ជល់ អនឡាញ មួយកន្លែង ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជនញៀនល្បែង ជាពិសេសទៅទៀតនោះ ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងនៅពេលថ្ងៃត្រង់ ដោយគ្មានការបង្ក្រាប ឬ ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។
ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញ មួយនេះ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្តបន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់ សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។
ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ មាន់ជល់អនឡាញ ខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសុំសូមណូមពរដល់លោក ស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងលោក ជឺម ស៊ីថា អធិការនៃអធិការដ្ឋាន នគរបាលខណ្ឌដង្កោ មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំង មាន់ជល់អនឡាញ ខុសច្បាប់ខាងលើនេះផងទាន.! ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
No comments:
Post a Comment