ខេត្តក្រចេះ:មេឈ្មួញជើងចាស់ឈ្មោះចែមុំ ធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តក្រចេះ ចូលខេត្តត្បូងឃ្មុំនៅពេលយប់សមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ខេត្តក្រចេះ:មេឈ្មួញជើងចាស់ឈ្មោះចែមុំ ធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តក្រចេះ ចូលខេត្តត្បូងឃ្មុំនៅពេលយប់សមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប


ខេត្តក្រចេះ:មេឈ្មួញជើងចាស់ឈ្មោះចែមុំ ធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តក្រចេះ ចូលខេត្តត្បូងឃ្មុំនៅពេលយប់សមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប

ប្រភពបានឲ្យដឹងថា រថយន្តដឹកឈើ និងដឹកគ្រឿងសង្ហារឹមរបស់ឈ្មួញឈ្មោះ ចែមុំ ធ្វើសកម្មភាពចាប់ពីម៉ោង12រំលងអាធ្រាត្រ រហូតដល់វេលាទៀបភ្លឺហើយបើកបរក្នុងល្បឿនលឿនៗគួរឲ្យភ័យខ្លាច។ មន្ត្រីជំនាញ និងសមត្ថកិច្ចក្នុងស្រុកឆ្លូង ក៏ដូចជាមន្ត្រីជំនាញ និងសមត្ថកិច្ចក្នុងស្រុកក្រូចឆ្មារ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ចែមុំ នោះទេ ដោយសារឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំ។

ប្រភពពីប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ73 ស្រុកឆ្លូង ខេត្តក្រចេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញឈ្មោះ ចែមុំ នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ស្រុកឆ្លូង ខេត្តក្រចេះ ចូលទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ យ៉ាងពេញបន្ទុក។ 

ប្រភពស្នឹទ្ធនឹងឈ្មួញឈ្មោះ ចែមុំ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺឈ្មួញរូបនេះមិនអាចដឹកជញ្ជូនឈើ ដឹកជញ្ជូនគ្រឿងសង្ហារឹម ឆ្លងកាត់ស្រុកឆ្លូង ខេត្តក្រចេះ ចូលទៅដល់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានឡើយ។ ឈ្មួញឈ្មោះ ចែមុំ ធ្វើសកម្មភាពដឹកជញ្ជូនឈើ និងគ្រឿងសង្ហារឹមពីខេត្តក្រចេះ ចូលទៅខេត្តត្បូងឃ្មុំ ឡើងដុះស្លែទៅហើយ មិនដែលមានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានបង្ក្រាបនោះទេ។ បច្ចុប្បន្ននេះឈ្មួញឈ្មោះ ចែមុំ ប្រើប្រាស់រថយន្តសាំយ៉ុងពណ៌ស2គ្រឿង សម្រាប់ដឹកជញ្ជូនឈើ និងគ្រឿងសង្ហារឹមពីចំណុចអូរគ្រៀង ចូលទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ យ៉ាងពេញបន្ទុក។

ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ព្រមទាំងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ចាត់វិធានការទប់ស្កាត់សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មួញឈ្មោះ ចែមុំ ខ្លះៗផង។ ដោយហេតុថាបច្ចុប្បន្នឈ្មួញឈ្មោះ ចែមុំ នៅតែធ្វើសកម្មផាពដឹកជញ្ជូនឈើពីខេត្តក្រចេះ ទៅចែកចាយតាមដេប៉ូជាច្រើនកន្លែងក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ យ៉ាងគឃ្លើន។ តាមប្រភពខ្លះបានបង្ហើបឲ្យដឹងថា ឈ្មួញឈ្មោះ ចែមុំ មានខ្នងបង្អែកក្រាស់ ហើយក៏ជាប្រភពចំណូលរបស់មន្ត្រីធំៗនៅខេត្តក្រចេះ មួយចំនួនផងដែរ ទើបអាចចៀសផុតពីការបង្ក្រាប។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages