ទីតាំងចាក់បាល់ និងមាន់ជល់ online តាមទូរទស្សន៍ បៀការ៉ាត់ប្រភេទកាស៊ីណូដ៏ធំនៅស្រុកពាមរខេត្តព្រៃវែង អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាបព្រោះជាឆ្នាំងបាយ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតាំងចាក់បាល់ និងមាន់ជល់ online តាមទូរទស្សន៍ បៀការ៉ាត់ប្រភេទកាស៊ីណូដ៏ធំនៅស្រុកពាមរខេត្តព្រៃវែង អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាបព្រោះជាឆ្នាំងបាយ


{{#ខេត្តព្រៃវែង}}៖ ទី​តាំង​បង្កប់ល្បែង​សុីសងតាមអនឡាញដ៏ធំ មួយកន្លែងដែលមានទីតាំង នៅក្នុងភូមិ 3 ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរ ខេត្តព្រៃវែង។

បាននឹងកំពុងបេីក លេងយ៉ាងគគ្រឹកគគ្រេង ដេីម្បីស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះឡើយ ។

បើតាមអ្នកចេញចូលអ្នកលេងល្បែងសុីសងតាមអនឡាញខាងលើបានខ្សឹបប្រាប់អ្នកសារព័ត៌មាន យើងថាទីតាំងខាងលើនេះគឺមានល្បែងសុីសងដូចជា៖ ល្បែងភ្នាល់បាល់​,  និងឡូតូអនឡាញផងដែរ ។
ពលរដ្ឋរស់នៅជិតទីតាំង បានឲ្យអ្នកសារព័ត៌មានដឹងថា ចំពោះទីតាំងនេះពួកគាត់ឃើញមានមនុស្សចេញចូលលេងល្បែងសុីសងតាមអនឡាញ ជាហូរហែរដោយមានក្រុមអ្នកញៀនល្បែងចូលលេងពាក់ពពួនគ្នាយ៉ាងច្រើនកុះករទៀតផងដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់។

ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះម្ចាស់ទីតាំងបានសែនព្រេនជូនដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័អស់ទេដឹងបានជាមិនធ្វើការបង្ក្រាបបែបនេះបែជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងបើកលេងបានយ៉ាងរលូនទៅវិញឬមួយខ្លាចបែកឆ្នាំងបាយទេដឹងបានជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានសំងំស្ងៀមបែបនេះ។

កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសរា​ចរណែនាំ​របស់​រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ​ឡេីយ​។

យ៉ាងណាក្តី ប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានដែលមានលោកឯកឧត្តម ជា សុមេធី អភិបាលខេត្ដព្រៃវែង និងលោក ឧត្តមសេនីយ៍ទោល ព្រំ សន្ធរ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

ក្រុមការងារអ្នកសារព័ត៌មានយើងរងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕







No comments:

Post a Comment

សុខភាពនិងសម្រស់

Pages