បនល្បែងអនឡាញមាន់ជល់ នៅក្នុងឃុំពត់សរ សង្ស័យជាឆ្នាំងបាយ របស់នាយប៉ុស៌្តរដ្ឋបាលនគរបាលពត់សរ ពីព្រោះមានសេចក្តីរាយការណ៌រាប់មិនភ្លេច នៅតែមិនមានវិធានការបង្ក្រាប។ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

បនល្បែងអនឡាញមាន់ជល់ នៅក្នុងឃុំពត់សរ សង្ស័យជាឆ្នាំងបាយ របស់នាយប៉ុស៌្តរដ្ឋបាលនគរបាលពត់សរ ពីព្រោះមានសេចក្តីរាយការណ៌រាប់មិនភ្លេច នៅតែមិនមានវិធានការបង្ក្រាប។


(តាកែវ)៖ ទីតាំងបនល្បែងសុីសងអនឡាញ ប្រភេទមាន់ជល់ អនទ្បាញ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិពត់សរ ឃុំពត់សរ ស្រុកបាទី  ខេត្តតាកែវ ដោយសមត្ថកិច្ចឃុំពត់សរ មិនមានវិធានការបង្ក្រាបសោះឡើយ? ទំនងជាឆ្នាំងបាយរបស់លោកម៉ែន វណ្ណ ផងក៌មិនដឹង បើទោះជាបីមានសេចក្តីរាយការណ៌រាប់មិនភ្លេចយ៉ាងណាក៌ដោយ ក៌បនល្បែងជល់មាន់អនឡាញខាងលើនេះនៅតែបន្តដំណើរការយ៉ាងរលូន។

 ប្រភពច្បាស់ការណ៌បានលើឡើងថា? បនល្បែងសុីសងប្រភេទមាន់ជល់ តាមប្រព័ពអនឡាញ នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិពត់សរ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ កំពុងតែដំណើរការយ៉ាងរលូន មហាជនមិនដែលឃើញ សមត្ថកិច្ចថ្នាក់ឃុំ ចុះមកបង្ក្រាបសោះឡើយ?ទុកអោយបនល្បែងប្រភេទមាន់ជល់តាមអនឡាញ

នេះ ដំណើរការយ៉ាងរលូននិងពង្វក់អ្នកញៀនល្បែងចាញ់ម្នាក់ៗអស់លុយរាប់លានរៀលក្នុងមួយថ្ងៃៗ។

លោក ម៉ែន វណ្ណ មេប៉ុស៌្តឃុំពត់សរ បានប្រាប់(មាសសុរ៉ាញ៉ូស)តាមទូរស័ព្ទថា គាត់ជាប់រវល់បង្រៀនប្រជាការពារ ចាំគាត់ចុះមកបង្ក្រាប ប៉ុន្តែជាលទ្ធផលមកទល់និងពេលនេះ ទីតាំងបនល្បែងប្រភេទមាន់ជល់តាមអនឡាញខាងលើនេះ នៅតែដំណើរការយ៉ាងរលូន ដោយមិនមានការរំខាន ពីអាជ្ញាធរនិងសមត្ថកិច្ចសោះឡើយ?ដោយទង្វើនេះគេដាក់ការសង្ស័យថា?ទីតាំងបនល្បែងជល់មាន់តាមអនឡាញខាងលើគឺជាឆ្នាំបាយរបស់លោកគង់ វណ្ណាផងក៌មិនដឹង។ 

ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងឃុំនិងបានឃុបឃិតគ្នាបើកដៃឲ្យមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទទាំងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូន ដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ។ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះលោកឆាយ កែវមុន្នី អធិការស្រុកបាទី មិនអាចទងសុំការបំភ្លឺបានទេ?ដោយទូរស័ព្ទចុចចូលជាច្រើនដងមិនមានអ្នកទទួល។

បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំពត់សរ ខេត្តតាកែវ បាននាំគ្នាធ្វើការសំណូមពរមកដល់ លោកឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងលោក អ៊ូច ភា ចៅហ្វាយខេត្តតាកែវ សូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ពិសេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាព



No comments:

Post a Comment

សុខភាពនិងសម្រស់

Pages