បនល្បែងអនឡាញប្រភេទមាន់ជល់ នៅក្នុងឃុំក្រាំងយ៉ូវ សង្ស័យជាឆ្នាំងបាយ របស់លោករស់ ចាន់ថាអធិការស្រុកស្អាង - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

បនល្បែងអនឡាញប្រភេទមាន់ជល់ នៅក្នុងឃុំក្រាំងយ៉ូវ សង្ស័យជាឆ្នាំងបាយ របស់លោករស់ ចាន់ថាអធិការស្រុកស្អាង



(កណ្តាល)៖ ទីតាំងបនល្បែងសុីសងអនឡាញ ប្រភេទមាន់ជល់ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដោយសមត្ថកិច្ចឃុំក្រាំងយ៉ូវ ពិសេស លោករស់ ចាន់ថា អធិការស្អាង មិនមានវិធានការបង្ក្រាបសោះឡើយ? ទំនងជាឆ្នាំងបាយរបស់លោករស់ ចាន់ថា ផងក៌មិនដឹង បើទោះជាបីមានសេចក្តីរាយការណ៌យ៉ាងណាក៌ដោយ ក៌បនល្បែងជល់មាន់អនឡាញខាងលើនេះនៅតែបន្តដំណើរការយ៉ាងរលូន ដោយមិនមានការបង្ក្រាបពីសំណាក់លោករស់ ចាន់ថា ។ ប្រភពច្បាស់ការណ៌បានលើកឡើងថា? បនល្បែងសុីសងប្រភេទមាន់ជល់ តាមប្រព័ន្ធអនឡាញ នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិតា ពេជ្រ ឃុំក្រាំងយ៉ូវ  ស្រុកស្អាង  ខេត្តកណ្តាល កំពុងតែដំណើរការយ៉ាងរលូន មហាជនមិនដែលឃើញ សមត្ថកិច្ចថ្នាក់ឃុំឬថ្នាក់ស្រុក ចុះមកបង្ក្រាបសោះឡើយ?ទុកអោយបនល្បែងប្រភេទមាន់ជល់តាមអនឡាញ

នេះ ដំណើរការយ៉ាងរលូននិងពង្វក់អ្នកញៀនល្បែងចាញ់ម្នាក់ៗអស់លុយរាប់លានរៀលក្នុងមួយថ្ងៃៗ។

លោករស់ ចាន់ថា អធិការស្រុកស្អាង បានប្រាប់អោយដឹងតាមទូរស័ព្ទថា  ចាំគាត់ចុះមកបង្ក្រាប ប៉ុន្តែជាលទ្ធផលមកទល់និងពេលនេះ ទីតាំងបនល្បែងប្រភេទមាន់ជល់តាមអនឡាញខាងលើនេះ នៅតែដំណើរការយ៉ាងរលូន ដោយមិនមានការរំខាន ពីអាជ្ញាធរនិងសមត្ថកិច្ចសោះឡើយ?ដោយទង្វើនេះគេដាក់ការសង្ស័យថា?ទីតាំងបនល្បែងជល់មាន់តាមអនឡាញខាងលើនេះ គឺជាឆ្នាំបាយរបស់លោករស់ ចាន់ថា ផងក៌មិនដឹង។ ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាសមត្ថកិច្ច ថ្នាក់ឃុំនិងស្រុក ជាអ្នកបើកដៃឲ្យមានបទល្មើសល្បែងសុីសងខាងលើនេះហើយ ទើបបានជាបើកលេងបានយ៉ាងរលូន ដោយគ្មានខ្លាចកម្លាំងសមត្ថកិច្ចចុះមកបង្រ្កាបទាល់តែសោះ។

 បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ឃុំក្រំាងយ៉ូវ បាននាំគ្នាធ្វើការសំណូមពរមកដល់ លោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនិងលោកគង់ សោភ័ណ្ឌ ចៅហ្វាយខេត្តកណ្តាលសូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ពិសេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច។






No comments:

Post a Comment

សុខភាពនិងសម្រស់

Pages