ត្បូងឃ្មំ ៖ តាមប្រភពច្បាស់ការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា រាល់ថ្ងៃនៅឃុំទន្លេរបិទ មាន មេឆ្នោតវៀតណាមខុសច្បាប់ម្នាក់ ឈ្មោះ អុីខុន ប្តីឈ្មោះ ហេង ផ្ទះនៅផ្សារទន្លេបិទ និងជិតប៉ុស្តិ៍រដ្ឋបាល កំពុងដំណើការបើកលេងល្បែងសុីសងនេះយ៉ាងអាណាធិប្បតេយ្យ ចំណែកលោក ឯក សារិន ជាមេប៉ុស្តិ៍ បានត្រឹមរក្សាភាពស្ងៀមស្ងាត់ ។ប្រភពដដែលបានឲ្យដឹងទៀតថា អ្វីដែលហួសចិត្តបំផុតគឺមេឆ្នោតថ្លេីមដះុរោមនេះមិនឃេីញមានប៉ុស្ត៍រដ្ឋបាលនគរបាល ឬសមត្ថកិច្ចណាធ្វើការបង្រ្កាបនោះទេ ទាំងនេះត្រូវបានគេសង្ស័យថា លោកមេប៉ុស្តិ៍ ឯក សារិន ត្រូវសំណែនមេឆ្នោតខុសច្បាប់នោះទេដឹង ទើបមិនបង្រ្កាបឬរាយការណ៍ទៅថ្នាក់លើ ។
ហេីយទាក់ទងនិងករណីខាងលេី នេះដែរមេប៉ុស្តិ៍ដ្ឋបាលទន្លេរបិទ លោក ឯក សារិន មិនអាចសំុធ្វេីការបកស្រាយបានទេដោយភ្ជាប់តាមសារ តេឡេក្រាម តែលោកមិនចូលមើល ។ចំណែកលោកវរសេនីយ៍ឯក សាំ ហេង ក៏មិនអាចសុំការបកស្រាយបានដែរ ដោយបញ្ហានេះ ពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចជំនាញពាក់ព័ន្ធនឹងមានចំណាត់ការទៅលើមេឆ្នោតយួនខុសច្បាប់ខាងលើ ដើម្បីកុំឲ្យនៅបង្វក់ប្រជាពលរដ្ឋ រហូតចាញ់អស់ទ្រព្យសម្បត្ដិ, កើយអំពើហិង្សាក្នុងគ្រួសារប្តីវាយប្រពន្ធ, លក់ដីផ្ទះសម្បែង និងអាចកើតអំពើចោរកម្មលួចប្លន់ផ្សេងៗក្នុងមូលដ្ឋាន ។ជុំវិញនិងព័ត៌មានខាងលើអង្គភាពយើងខ្ញុំរងចាំការបងស្រាយបំភ្លឺពីអ្នកពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕
No comments:
Post a Comment