(ភ្នំពេញ )នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឆ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនជឿន តុលាអចលនទ្រព្យនិងអគ្គនាយការសួន រដ្ឋាបានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ១មុឺនដុល្លារដើម្បីធ្វើផ្លូវមួយខ្សែរចាក់បេតុង៥mបណ្តាយ១០០ម៉ែត្រ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរដែលស្ថិតនៅភូមិជំរៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរភូមិនិងលោកចៅសង្កាត់គោករការផងដែរ។
ក្នុងនោះផងដែលអាជ្ញាធរនិងលោកមេភូមិបានថ្លែងអំណរអគុណដល់ក្រុមហ៊ុនជឿន តុលាអចលនទ្រព្យនិងអគ្គនាយកា សួន រដ្ឋាដែលបានធ្វើផ្លូវ
ចាក់បេតុងជូនដល់បងប្អូនប្រជាពលរដ្ឋ
លោក ជឿន តុលាក្រុមហ៊ុនជឿន តុលាអចលនទ្រព្យនិងអគ្គនាយការ សួន រដ្ឋាបានណែនាំនិងអប់រំដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការយល់ដឹងយកចិត្តទុកដាក់អនុវត្តវិធានការការពារ៣កុំ៣ការពាររបស់រដ្ឋាភិបាលនិងវិធានការណែនាំអប់រំរបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារជំងឺឆ្លង covid-19។
ជាចុងក្រោយក្រុមហ៊ុន ជឿន តុលាអចលនទ្រព្យនិងអគ្គនាយការ សួន រដ្ឋាបានផ្ដាំផ្ញើពន្យល់ណែនាំដល់ប្រជាពលរដ្ឋឲ្យចេះជួយការពារនិងជួយថែទាំផ្លូវក្រោយពីដំណើរការសាងសង់រួចរាល់ហើយជាស្ថាពរ១០០%នៅពេលដាក់ឲ្យដំណើរការ។
No comments:
Post a Comment