ជនសង្យ័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ម្តុំផ្សារសាមគ្គី សង្កាត់ទួលសង្កែ ខណ្ឌរស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យបានយកសំណាករួចដោយប្រើឧបករណ៍តេស្តរហ័ស ( Rapit Test) លទ្ធផលអវិជ្ជមានកូវីត-១៩។
ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា នៅវេលាម៉ោង១៤៖០០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ខ្លួន និងបក្ខពួកម្នាក់ទៀត បានធ្វើដំណើរនៅម្ដុំផ្សារដេប៉ូ ក៏ប្រទះឃើញទូរស័ព្ទដៃមួយគ្រឿង ម៉ាក Iphone 7plus ដែលម្ចាស់បានសាកថ្មទុកចោលនៅលើម៉ូតូកង់បី (ផាស់អាប់) ដោយឃើញឱកាសល្អ ពួកខ្លួនបានធ្វើសកម្មភាពលួចយកទូរស័ព្ទនោះតែម្តង។
រហូតមកដល់ម៉ោង១៤៖៤០នាទីថ្ងៃដដែល បក្ខខ្លួនត្រូវបានជនរងគ្រោះរកឃើញតាមរយៈប្រព័ន្ឌGPSទូរស័ព្ទ និងបានរាយការណ៍ដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ដែលល្បាតការពារនៅគោលដៅនោះ ធ្វើអន្តរាគមន៍ឃាត់ខ្លួនបានរូបខ្លួន រីឯបក្ខពួកម្នាក់បានកំពុងរត់គេចខ្លួន។ ហើយកម្លាំងអាវុធហត្ថខណ្ឌចំការមន ក៏បានប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញផងដែរ៕
No comments:
Post a Comment