កម្មវិធីអាស៉្បាយបានផ្ដល់នូវចំណេះដឹង និងជួយកែប្រែជីវភាពរបស់ប្រជាសហគមន៍ក្នុងខេត្តកំពង់ធំកាន់តែប្រសើរឡើង - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

កម្មវិធីអាស៉្បាយបានផ្ដល់នូវចំណេះដឹង និងជួយកែប្រែជីវភាពរបស់ប្រជាសហគមន៍ក្នុងខេត្តកំពង់ធំកាន់តែប្រសើរឡើង

កម្មវិធីអាស៉្បាយបានផ្ដល់នូវចំណេះដឹង និងជួយកែប្រែជីវភាពរបស់ប្រជាសហគមន៍ក្នុងខេត្តកំពង់ធំកាន់តែប្រសើរឡើង តាមរយៈការទទួលបានចំណេះដឹងកសិកម្មថ្មីៗពីមន្រ្តីជំនាញ ដែលធ្វើឱ្យការ ផលិតទទួលបានផលច្រើន និងចំណាយដើមទុនតិច។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់នឹងការបម្រែបម្រួលអាកាសធាតុ ដែលហៅកាត់ថាអាស៉្បាយនៅក្នុងខេត្តកំពង់ធំ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា នៅក្នុងឆ្នាំ ២០២១នេះ កម្មវិធីអាស៉្បាយនេះបានពង្រីកទៅដល់ឃុំគោលដៅទាំងប្រាំបួនក្រុងស្រុកក្នុងខេត្តកំពង់ធំ ដោយពង្រីកបាន ២៨បណ្ដុំ គឺមាន១៤១៣គ្រួសារបន្ថែមទៀត ។ លោកប្រធានមន្ទីកសិកម្ម បានបន្ដថា សម្រាប់ការពង្រីកបណ្ដុំថ្មីនេះ គឺមានបណ្ដុំដំឡូងមី និងបណ្ដុំត្រពាំងផ្អែម។

លោកប្រធានបានឱ្យដឹងទៀតថា កម្មវិធីថ្មីដែលធន់នឹងអាកាសធាតុនៅក្នុងខេត្តកំពង់ធំនេះ មិនត្រឹមតែជួយកែប្រែជីវភាពរបស់ ប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់នូវចំណេះដឹងច្រើនដល់មន្ត្រីអ្នកពាក់ព័ន្ធទៀតផង ដើម្បីធ្វើយ៉ាងណាឱ្យការផលិតត្រូវតាមស្តង់ដារ ចំណាយដើមតិច ហើយចំណេញច្រើន។

 « កម្មវិធីអាស៉្បាយនេះ គឺជាកម្មវិធីមួយដែលបានផ្ដល់នូវចំណេះដឹងច្រើនទៅដល់មន្ត្រីកសិកម្មខេត្ត ក៏ដូចជាអាជ្ញាធរ ជាពិសេសគឺទៅដល់ CE ដែលយើងហៅថាភ្នាក់ងារផ្សព្វផ្សាយឃុំឱ្យគាត់មានការយល់ដឹងពីបច្ចេកទេសថ្មីដែលធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ។ ហើយគាត់នឹងបញ្ជ្រាបបញ្ហាទាំងនេះទៅដល់កសិករនៅតាមមូលដ្ឋានរបស់គាត់ ដើម្បីពង្រឹងនូវការផលិត ពង្រីកការផលិតឱ្យសមស្របទៅនឹងបរិបទសព្វថ្ងៃនេះ។

លោក ប៉ែន វណ្ណរិទ្ធ បានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៩-២០២០ កន្លងមកនេះ កម្មវិធីអាស្ប៉ាយបានអនុវត្តនៅក្នុងខេត្តកំពង់ធំ គឺបាន ៧៦ បណ្ដុំដែលមានកសិករសរុបចំនួន ២៧៣៥គ្រួសារ ហើយនៅក្នុងនោះគ្រួសារជាស្ត្រីគឺមាន ៩៣៥ គ្រួសារ ដោយបានធ្វើទៅលើបណ្ដុំអាជីវកម្ម មានដូចជាអាជីវកម្មស្រូវ ស្វាយចន្ទី បន្លែ មាន់ស្រែ ចិញ្ចឹមត្រី កែច្នៃត្រី ជ្រូកព្រៃ និងឃ្មុំ ។

សម្រាប់លទ្ធផលដែលទទួលបានកន្លងមកនេះ គឺយើងផលិតបានបរិមាណចំនួន ១០ពាន់តោន ដែលអាចលក់បានក្នុងចំនួន ៤ពាន់តោន ដែលមានទឹក ប្រាក់សរុបប្រមាណជា ៦២០០លានរៀល៕

 វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី 

 

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages