កាលពីថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ១០និង០០នាទីនៅចំណុចវាលស្រែ ស្ថិតក្នុងភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ និងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានសហការ ជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ទោ វ៉ាន់ តារា ជានាយរងការិយាល័យ និង កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលមានលោក វរសេនីយ៍ឯក ស៊ុន សុវណ្ណ ជាអធិការ ចុះប្រតិបត្តិការបង្ក្រាប ករណី លួចមានស្ថានទម្ងន់ទោស ( កាច់សោយកម៉ូតូ ) ចំនួន០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ លី សុខឡេង (ហៅ ពៅ ផល្លា ហៅ ម៉ាប់ ) ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ( ជាអ្នកធ្វេីសកម្មភាព )មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅព្រឹកថ្ងៃកេីតហេតុនៅ ចំណុចវាលស្រែ ស្ថិតក្នុងភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ជនសង្ស័យខាងលេី រួមនឹងបក្សពួក បានធ្វេីសកម្មភាពកាច់សោរយកម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ ខ្មៅស៊េរីឆ្នាំ ២០២១ លេខតួ-ម៉ាស៊ីន ៥៩០៨៥០៩ ពាក់ស្លាកលេខ បាត់ដំបង 1AM-8879 ដែលជារបស់ជនរងគ្រោះ ឈ្មោះ វ៉ាត់ មុំ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ផ្តេីមពីសកម្មភាពនេះនិងទទួលបាននូវព័ត៌មានពីជនរងគ្រោះទេីបសមត្ថកិច្ចឈានទៅដល់ការបង្រ្កាបនិងឃាត់ខ្លួនបានមុខសញ្ញាម្នាក់រីឯបក្សពួកផ្សេងទៀតបានរត់គេចខ្លួន។
ឆ្លងតាមរយៈការស្រាវជ្រាវពីជនសង័្សយរូបនេះនិងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ១៥និង១២ នាទីនៅចំណុចភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក តាលោសែនជ័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុល ហៃ ជាអធិការ បានធ្វេីការនាំខ្លួនជនសង្ស័យ ០១ នាក់ទៀត ឈ្មោះ ប៉ាល់ ស៊ីនឿន (ហៅគឿត ព្រីង ហៅស្វិត)ភេទប្រុស អាយុ ៥០ ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង(ជាអ្នកសមគំនិត) ជាមួយជនសង័្សយខាងលេីមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖
-រថយន្ត ០១ គ្រឿង ម៉ាក TOYOTA LandCruiser ពណ៌ ស ស៊េរីឆ្នាំ ២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 2BA-8668
- ម៉ូតូម៉ាកហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៧ បិតតែម ស៊េរីឆ្នាំ ២០២០លេខតួ-ម៉ាស៊ី ន ៩៧៦០១០២ ពាក់ស្លាកលេខ ភ្នំពេញ 1FO-19 11 ( ជាមធ្យោបាយជិះធ្វេីសកម្មភាព )
- ម៉ូតូម៉ាកហុងដា ឌ្រីម សេ ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨បិតតែមស៊េរីឆ្នាំ ២០២១ ពាក់ស្លាកលេខ កំពត 1M-5905 មួយគ្រឿង
- ដង្កាប់មានដងពណ៌ លឿង ចំនួន ០១
- កូនសោរសម្រាប់ដោះគ្រឿងម៉ូតូ ចំនួន ០២
- តួណឺវីស មានដងពណ៌ខ្មៅ ចំនួន ០១ ដេីម
- កូនសោរមានរាងអក្សរ អិល ( L ) ០១ដេីម
- ដែកពណ៌ ស មានរាង ៦ ជ្រុង សំលៀងមុខរាងសំប៉ែតចុងស្រួច សម្រាប់កាច់សោរ ម៉ូតូមានប្រវែង ៨០ សង់ទីម៉ែត្រ ចំនួន ០៣
- ទូរស័ព្ទដៃ សេរីចាស់ ០១ គ្រឿង
- ស្រោមដៃ ចំនួន ០១ គូរ
- កន្ត្រកម៉ូតូ ចំនួន ០៣
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕
No comments:
Post a Comment